ក្រោមកម្មវិធីអគ្គិសនី​ភាវូបនីយកម្ម​ជនបទ​នៃអគ្គិសនីកម្ពុជា ក្រុមហ៊ុន SchneiTec បានធ្វើការផ្គត់ផ្គង់សម្ភារៈ និងបច្ចេកទេសតំឡើងប្រព័ន្ធសូឡាតាមផ្ទះ (Solar Home System) ជូនដល់ទីវត្តអារាម សាលារៀន សាលាឃុំ និងផ្ទះប្រជាជនដាច់ស្រយាល ក្នុងគោលបំណងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមទីជនបទឲ្យមានអគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃដូចគេឯង។