កាលពីថ្ងៃទី ៨ ឧសភា ២០២៥ ការស្ថានីយ៍ផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យទំហំ 10MW រួមជាមួយប្រព័ន្ធស្តុកថាមពលទំហំ 3MWh ត្រូវបានដាក់ឲ្យដំណើរ តភ្ជាប់ទៅក្នុងបណ្ដាញជាតិ ក្រោមកិច្ចសហប្រតិបត្តិការវិនិយោគរួមគ្នារវាងក្រុមហ៊ុន SchneiTec និង ក្រុមហ៊ុនផលិតថាមពលជប៉ុន Energia (Chugoku Electric Power Company, Inc.) ។
ពិតមែនតែវាគ្រាន់តែជាផ្នែកមួយតូចនៃប្រភពថាមពលក្នុងស្រុក ប៉ុន្តែវាជាការបោះជំហ៊ានមួយដ៏ធំ សំរាប់ចំណុចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនផលិតថាមពលនៃប្រទេសទាំងពីរ កម្ពុជា ជប៉ុន ក្នុងវិស័យថាមពលកកើតឡើងវិញ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។